Senior Officer, Risk Assessment & RCSA​ / មន្រ្តីគ្រប់គ្រងការវាយតម្លៃហានិភ័យ (ជាន់ខ្ពស់) - ០១ នាក់ 717

Job Type Full Time
Job Function Compliance/Risk
Position Level Fresh/Entry Level
Year of Experience < 2 years
Qualification Bachelor's Degree
Preferred Gender Any Gender
Age 18 - 50 year old
Working Day 5-day work/week
Working Hour Office Hour
Location Phnom Penh
Contract Duration
Posted Date 25 Apr 2024
Salary Offered

View Salary

មន្រ្តីគ្រប់គ្រងការវាយតម្លៃហនិភ័យ ជាន់ខ្ពស់ គឺទទួលខុសត្រូវចម្បងក្នុងការ រៀបចំផែនការ ចាត់ចែង និងការកំណត់ការវាយតម្លៃហានិភ័យប្រតិបត្តិការ និងហានិភ័យការកេងបន្លំ ដើម្បីឲ្យប្រាកដថា ហានិភ័យដែលពាក់ព័ន្ធឬប៉ះពាល់ដល់ធនាគារ ហត្ថា ត្រូវបានដោះស្រាយ និងកំណត់ឲ្យបានទាន់ពេលវេលា និងប្រាកដថាហានិភ័យនោះត្រូវបានគ្រប់គ្រងឲ្យបានល្អ ។ តួនាទីនេះផងដែរនិងជួយប្រធានឬនាយកគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងការកេងបន្លំដើម្បីប្រាកដថាបុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងធនាគារ ហត្ថា អាចយលដឹងពីរបៀបគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងការការពារ ទប់ស្កាត់ហានិភ័យទាំងនោះ ។

Location: ការិយាល័យកណ្តាល-ភ្នំពេញ
Closing Date: 31-December-2020

Duties and Responsibilities
វាយតម្លៃ និងវិភាគហានិភ័យលើផលិតផល សេវាកម្មនិងដំណើរការថ្មីៗនិងការធ្វើបច្ចុប្បន្នភាពនៃនីតិវិធីព្រមទាំងផ្តល់អនុសាសន៍ ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានឡើង។
វិភាគរកឫសគល់បញ្ហានៃហានិភ័យនិងផ្តល់អនុសាសន៍ ដើម្បីទប់ស្កាត់ហានិភ័យទាំងនោះកុំឲ្យកើតឡើងវិញម្តងទៀតនាពេលអនាគត។
បង្កើតវប្បធម៌ការពារហានិភ័យប្រតិបត្តិការ និងការកេងបន្លំ ទៅដល់បុគ្គលិកធនាគារ ហត្ថា ទាំងអស់ព្រមទាំងពង្រឹងសមត្ថភាពក្រុមការងារ ដើម្បីឲ្យការងារមានប្រសិទ្ធិភាពនិងឯករាជ្យភាពការងាររបស់ពួកគាត់។
ជួយនាយក នាយកដ្ឋានគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងការកេងបន្លំក្នុងការកំណត់កម្រិតហានិភ័យ (Risk Limit, Risk Appetite and threshold) ក្នុងធនាគារ ហត្ថា។
ជួយម្ចាស់ហានិភ័យក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងការកេងបន្លំ ឲ្យស្របតាមគោលនយោបាយ និងនីតិវិធី របស់ធនាគារ ហត្ថា។
ដឹកនាំ និងជួយម្ចាស់ហានិភ័យក្នុងការវាយតម្លៃហានិភ័យដោយខ្លួនឯងនិងការគ្រប់គ្រង (RCSA)។
ត្រួតពិនិ្យ និងផ្ទៀងផ្ទាត់របាយការណ៍ដែលរៀបចំដោយមន្ត្រីគ្រប់គ្រងការវាយតម្លៃហានិភ័យ។
រៀបចំរបាយការណ៍វាយតម្លៃហានិភ័យប្រតិបត្តិការប្រចាំខែជូនថ្នាក់គ្រប់គ្រង។
បរិញ្ញាបត្រ ឬអនុបណ្ឌិតផ្នែក ធនាគារ និងហិរញ្ញវត្ថុ សេដ្ឋកិច្ច ឬជំនាញដែលពាក់ព័ន្ធ។
ត្រូវមានបទពិសោធន៍ការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឬធនាគារយ៉ាងតិច ០២ឆ្នាំ (បទពិសោធន៍ខាង សវនកម្ម ប្រតិបត្តិតាម ត្រូវបានលើកទឹកចិត្ត)។
មានចំណេះដឹងពាក់ព័ន្ធផ្នែកគ្រប់គ្រងហានិភ័យ និងការវាសវែងហានិភ័យ។
មានជំនាញវិភាគ ដោះស្រាយ ទំនាក់ទំនង និងសម្របសម្រួលបានល្អ។
អាចប្រើប្រាស់កម្មវិធីកុំព្យួទ័រដូចជា Ms. Office (Word, Excel &Power Point) Email, Internet and Core Banking System ។
មានចំនេះដឹងភាសាអង់គ្លេសស្ទាត់ជំនាញ។
Company Name Hattha Bank Plc
Industry Banking-Finance-Investment
Location building#606/St.271/Sansam Kosal 3 village/Boeng Tumpun 1 Sangkat/Mean Chey Khan/Phnom Penh Capital,Phnom Penh
Contact Person Mr. Somret Ret
Contact Number 069222800
Contact Email career@hatthabank.com
Hattha Bank Plc